(ភ្នំពេញ)៖ កម្លាំងព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ សហកាជាមួយកម្លាំងប៉ុស្តិ៍កន្ទោក បានចុះប្រតិបត្តិការ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌសែនជ័យ ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ដកហូតបានថ្នាំ៨កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។

​លោក ម៉ន វុធី អធិការរងនគរបាលខណ្ឌ បាន​ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ទី១-ឈ្មោះ ផន កុសល អាយុ២៧ឆ្នាំ មុខរបរកម្មករ រោងចក្រ ទី២-ឈ្មោះ លីម ប្រុសទីង អាយុ២០ឆ្នាំ ទី៣-ឈ្មោះ ណុប  រ៉ាយ អាយុ២៣ឆ្នាំ និងទី៤-ឈ្មោះ កែវ ពន្លឺ អាយុ២១ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕