(ភ្នំពេញ)៖ តើអ្នកទាំងអស់គ្នាបានត្រៀមខ្លួនហើយ ឬនៅ? នៅតែ១ថ្ងៃទៀត The Halloween Thriller Night ​នឹងប្រារព្ធធ្វើនៅ Cloud9 Skybar ជាន់ទី៩នៃសណ្ឋាគារសាន់អ៊ែន មូន។

កម្មវិធីនេះ មានការចូលរួមសហការពីស្រាបៀរ TIGER សណ្ឋាគារសាន់អ៊ែនមូន បានរៀបចំកម្មវិធីកំសាន្តHalloween Thriller Night ដោយមានការសំដែងពិសេស ការតុបតែងខ្លួនប្លែកៗពីក្រុមតារាក្នុងខ្សែភាពយន្តល្បីៗ និងឈុតឆាកគួរអោយព្រឺរសំបុរប៉ុន្តែក្នុងលក្ខណៈ សប្បាយរីករាយ ល្បែងកំសាន្តជាច្រើនទៀត ពិសេសទៀតនោះគឺការប្រកួតប្រជែងការតុបតែងខ្លួនអោយពិសេសប្លែកគេThe Best Custom Competition អ្នកឈ្នះនិងទទួលបានរង្វាន់ដូចជាVoucher សំរាប់បន្ទប់ស្នាក់នៅ ការប្រើប្រាស់បន្ទប់ហាត់ប្រាណ អាងហែលទឹក និងរង្វាន់ជាច្រើនផ្សេងៗទៀត។

កម្មវិធីមានការចូលរួមសំដែងពីសំណាក់ឌីជេល្បីៗដូចជា DJ SHAMAN និង DJ STRANGEFRUIT ដែលនឹងលេងចង្វាក់ភ្លេងបែប CHILL HOUSE DEEP HOUSE និង HEDKANDI STYLE  ហើយសម្រាប់ភ្ញៀវដែលអពើា្ជញមកប្រសិនបើលោកអ្នកតុបតែងខ្លួនជាខ្មោច ឬតួអង្គក្នុងខ្សែភាពយន្ត​ដែលគួរខ្លាចមួយណា ក៏បាននឹងទទួលបានDraught Tiger Beer voucher ដោយឥតគិតថ្លៃនៅពេលមកដល់។

សូមចូលរួមថតរូបជាមួយតារាសម្ដែងបន្ទាប់មក post លើ Facebook page របស់លោកអ្នក ហើយ Tag ជាមួយនឹង CLOUD9 Skybar «Facebook.com/cloud9skybar» អ្នកឈ្នះនឹងទទួលបាននូវការស្នាក់នៅសណ្ឋាគារ SUN and MOON, Urban Hotel មួយយប់។

ទន្ទឹមនឹងនោះ Tiger Beer មានកម្មវិធីប្រូម៉ូសិនពិសេស គឺទិញ២ថែម១សម្រាប់ Draught Beer ពេញមួយយប់ផងដែរ។​សូមពិសារដោយការទទួលខុសត្រូវ! តើអ្នកទាំងអស់គ្នារៀបចំហើយឬនៅសម្រាប់ល្ងាចថ្ងៃទី២៩តុលាស្អែកនេះ?

កុំភ្លេចណា ! ចាំជួបគ្នានៅ CLOUD9 Skybar ទាំងអស់គ្នា!