(កំពត)៖ សម្ភារកីឡាសម្រាប់ហ្វឹកហាត់ សម្រាប់កងអន្ដរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ ត្រូវបានចាប់ផ្ដើមតម្លើងជាបន្ដបន្ទាប់ មិនយូរនឹងរួចរាល់ជាស្ថាពរហើយ ដែលក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។

សូមបញ្ជាក់ថា ក្លឹបហាត់ប្រាណដ៏ស្រស់ស្អាតនេះ គឺជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងលោក ចាន់ ចេស្តា អភិបាលខេត្តកំពត។

មន្រ្តីនគរបាលខេត្តកំពត បានឲ្យដឹងថា នៅពេលតម្លើងក្លឹបហាត់កីឡានេះ នោះកម្លាំងនគរបាលខេត្តទាំងអស់អាចធ្វើការហ្វឹកហាត់ ដើម្បីបង្កើនជំនាញ និងនាំឲ្យមានសុខភាពកាន់តែប្រសើរឡើងថែមទៀត៕