(ភ្នំពេញ)៖ ការប្រកួតកីឡាជាតិ លើកទី១ ជាប្រវត្តិសាស្ត្រ ត្រូវបានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី២៥ ខែតុលា មុនពិធីបើកជាផ្លូវការ នឹងធ្វើឡើងនារសៀលនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ការប្រកួតដែលនឹងដំណើរការទៅរយៈពេល ១០ថ្ងៃ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកាទើបចប់នោះ ពុំមានការទិញឬបង់ប្រាក់អ្វីឡើយសម្រាប់ ការចូលរួមទស្សនាកីឡានានា នៅទីតាំងប្រកួតស្តាតអូឡាំពិក ក្នុងរាជធានីភ្នុំពេញ និងមណ្ឌលកីឡាហែលទឹកជាតិ តេជោសែន ខេត្តកំពង់ចាម។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតទាំងស្រុងនៃ ១៥ប្រភេទកីឡា ដែលត្រូវបានដកស្រង់ចេញពី Facebook របស់សម្តេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖