(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ១១នាក់ មុខសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំ មេតំហ្វេតាមីន (ice) ២៤.៩១ ក្រាម និង២០កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ម ន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួន៤នាក់, នគរបាលរាជធានីភ្នំពេញ បង្រ្កាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២ករណីឃាត់ខ្លួន៥នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងនគរបាលខេត្ត មណ្ឌលគីរី បង្ក្រាប១ករណី ឃាត់ខ្លួន៤នាក់៕