(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់១៩ និងរបួសស្រាល៥៦នាក់ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៥លើកនេះ បណ្តាលឲ្យខូចខាតម៉ូតូចំនួន៩គ្រឿង រួមមានម៉ូតូ២គ្រឿង, រថយន្ដធុនតូច៥គ្រឿង, រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន ២លើក, ស្រវឹង១លើក, មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្ដាំ១លើក និងបត់គ្រោះថ្នាក់២លើក។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៨៣៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៨២៩ គ្រឿង និងពិន័យសរុប ចំនួន ២,០០៦គ្រឿង៕