(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ ការប្រកួតកីឡាជាតិលើកទី១ គឺបានចាប់ផ្តើមកាលពីថ្ងៃទី ២៥ ខែតុលា រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ ពិធីបើកផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ ដែលមានកីឡា១៥ប្រភេទ និងមាន១៨៩វិញ្ញាសារ។

ទស្សនារូបភាពពីពហុកីឡាដ្ឋានជាតិអូឡាំពិក (រូបភាពនៅយប់ថ្ងៃទី២៧ ខែតុលា) នៃ​សកម្មភាពរៀបចំ និងហាត់សមដើម្បីប្រារព្ធ ពិធី​បើកការប្រកួតកីឡាជាតិលើកទី១៖