(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្ដម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជា​ទី​គោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​របស់ប្រជារាស្រ្តខែ្មរ ព្រះ​អង្គ​ទាំង​ទ្វេ​បានសព្វព្រះរាជហឫទ័យ​ ​យាង​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង​ពី​ធី​សម្ដែង​របាំ​ព្រះ​រាជ​ទ្រព្យ​ (​គម្រប់​ខួប​ទី​ ១០០​ឆ្នាំ​ ១៩១៦-២០១៦)​ និង​ការ​សម្តែង​ល្ខោន​ខោល​ ក្នុង​ព្រះ​រាជ​វរោកាស​ អបអរសាទរ​ខួប​ទី១២ ព្រះ​វស្សា ​នៃ​ព្រះ​រាជពិធី​គ្រង ព្រះ​បរម​សិរីរាជ​សម្បត្តិ​ នៃ​ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ នា​សាល​មហោស្រព​ចតុមុខ​ រាជធានី​ភ្នំពេញ​៕