(កណ្ដាល)៖ លោកឧកញ៉ា ស៊ន សុខណា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន សូណាត្រាគ្រុប បានជួយឧបត្ថម អាវ ខោ មួក ចំនួន៥៦៥កំប្លេរ និងថវិកាមួយចំនួនដល់ទូកចំនួន៦ផងដែរ ក្នុងនោះមានទូកមួយឈ្មោះ កន្សែងសុរិយាតេជោសែនជ័យ សរុបជាទឹកប្រាក់ចំនួន ៦,៨០០,០០០រៀល និង ៤៣៤៦ដុល្លារ ដែលនឹងប្រារព្ធពិធីអុំទូកសាកល្បងក្នុងថ្ងៃទី១៥-១៦ ខែតុលានេះ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក នឹងប្រារព្ធធ្វើនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ខាងមុខនេះ ៕