(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ គឺជាថ្ងៃគំរប់ខួប៤ឆ្នាំ នៃការយាងសោយទីវង្គត់របស់ព្រះបរមរតនកោដ្ឋ ព្រះមហា វីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ដែលប្រជារាស្រ្តរបស់ព្រះអង្គ ទូទាំងប្រទេសមិនអាចឃើញព្រះភក្រ្តផ្ទាល់ របស់ព្រះអង្គបានទៀតនោះឡើយ។

ដើម្បីរំលឹកដល់ព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ដែលបានធ្វើឲ្យ ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្តទូទាំងប្រទេស បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គយ៉ាងអធឹកអធម។ ខាងក្រោមនេះ ជារូបភាពថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ៖

លោកទេសរដ្ឋមន្រ្តី ហ៉ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ ដឹកនាំមន្រ្តីរាជការគោរពព្រះវិញ្ញាណក្ខន្ធសម្តេចតា

អភិបាល និងប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ដឹកនាំមន្រ្តីរាជការ គោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ

អភិបាល និងប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដឹកនាំមន្រ្តីរាជការ គោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ

អភិបាល និងប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដឹកនាំមន្រ្តីរាជការ គោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ

អភិបាល និងប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីរាជការ គោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ

អភិបាល និងប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដឹកនាំមន្រ្តីរាជការ គោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ

អភិបាល និងប្រធានក្រុមប្រឹក្សាខណ្ឌឬស្សីកែវ ដឹកនាំមន្រ្តីរាជការ គោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ

អភិបាលខណ្ឌជ្រោយចង្វារ ដឹកនាំមន្រ្តីរាជការ គោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ