(បាងកក)៖ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦ថា មហាឧបរាជ ព្រេម ទិនស៊ូឡាណុន ប្រធានក្រុមប្រឹក្សាជំនិតនៃ ព្រះមហាក្សត្រ ត្រូវបានតែងតាំងជាស្តេចរាជានុសិទ្ធិ ឬប្រមុខរដ្ឋស្តីទីហើយ ដើម្បីគ្រប់គ្រងរាជ្យកិច្ច ជាបណ្តោះអាសន្ន រហូតដល់ព្រះមហាក្សត្រថ្មីឡើងគ្រងរាជ្យ។

ការតែងតាំងលោក ព្រេម នៅពេលនេះដែរ គឺអនុឡោមទៅតាមរដ្ឋធម្មនុញថៃ (មាត្រា២៣) ដែលបានចែងថា នៅពេលដែលរាជ្យសម្បត្តិនៅទំនេរ ប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ នឹងក្លាយទៅជាស្តេចរាជានុសិទ្ធិ ដើម្បីគ្រប់គ្រងរាជ្យកិច្ចជាបណ្តោះអាសន្ន៕