(ភ្នំពេញ)៖ សម្តេច​មហាសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនសាស្រ្តាចារ្យ Pornpetch Wichitcholchai ប្រធានសភានីតិប្បញ្ញត្តិថៃ ចំពោះការសោយទិវង្គត របស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត​ ព្រះមហាក្សត្រជាទីគោរព ស្រឡាញ់បំផុតនៃប្រទេសថៃ។

នៅក្នុងលិខិតរបស់សម្តេច សាយ ឈុំ បានសរសេរថា «ប្រជាពលរដ្ឋខ្មែរ និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការចូលរួម រំលែកទុក្ខដោយ មនោសញ្ចេតនា ដ៏ក្រាមក្រំជាទីបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះ ថ្វាយចំពោះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្ស សភានីតិប្បញ្ញត្តិជាតិ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋថៃ។ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយពលពេញ មួយព្រះជន្មរបស់ព្រះអង្គ ដើម្បីឯកភាពជាតិ វិបុលភាព សុភមង្គលរបស់ប្រជាជនថៃ»

ខាងក្រោមនេះជាលិខិតរបស់សម្តេច សាយ ឈុំ ផ្ញើសាររំលែកទុក្ខជូនប្រធានសភានីតិប្បញ្ញត្តិថៃ៖