(ភ្នំពេញ)៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានចុះស្រង់សាកសពឡើងពីទឹកប្រឡាយរួចមក បុរសដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្ដែតទឹកប្រឡាយ ស្ថិតនៅក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនោះ ត្រូវបានកម្លាំងសមត្ថកិច្ចពិនិត្យឃើញថា ជនរងគ្រោះត្រូវឃាតក ចងជើងច្បត់ទៅនឹងចង្កេះ ភ្ជាប់ជាមួយដុំថ្ម ហើយរុញទម្លាក់ក្នុងទឹកប្រឡាយ។

មន្រ្តីនគរបាលបានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៤ ខែតុលានេះថា ជនរងគ្រោះត្រូវឃាតកចងជើងច្បត់ភ្ជាប់ទៅនឹងចង្កេះ ហើយភ្ជាប់ជាមួយថ្ម១ដុំ ទម្លាក់ក្នុងទឹកប្រឡាយ តែមុននឹងទម្លាក់ចូលក្នុងទឹក ជនរងគ្រោះត្រូវឃាតករឹតកជាមុនសិន ទើបទម្លាក់ក្នុងទឹកក្រោយ។

សូមជម្រាបថា សាកសពបុរសម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះ ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញ ដេកស្លាប់ក្នុងទឹកប្រឡាយ ក្នុងសភាពហើមស្អុយ ក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ក្នុងសភាពហើមស្អុយ នៅវេលាម៉ោង ១០៖៣៥នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ៕