(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសម្រេចចិត្តលុបចោល ការធ្វើដំណើរ ទៅកាន់ប្រទេសឥណ្ឌាដើម្បីចូលរួម កិច្ចប្រជុំកំពូល BRICS ឆ្នាំ២០១៦ ខណៈស្ថានភាពព្រះរាជ សុខភាពព្រះមហាក្សត្រថៃ កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦។

ជាមួយគ្នានោះដែរ លោក ប្រាយុទ្ធ ចាន់អូចា បានកោះប្រជុំមិនផ្លូវការជាបន្ទាន់នៃគណៈរដ្ឋមន្ត្រី របស់លោក នៅម៉ោង ៥៖០០នាទីល្ងាចនេះ (ម៉ោងនៅទីក្រុងបាងកក)។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានគ្រោងទៅចូលរួមកិច្ចកិច្ចប្រជុំ BIMSTEC នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូល BRICS ២០១៦ ដែលរៀបចំឡើងនៅប្រទេស ឥណ្ឌា ប៉ុន្តែក្រោយការ ផ្អាកនេះលោកបានចាត់តំាង ឧបនាយករដ្ឋមន្ត្រីលោក Somkid Jatusriithak ឱ្យទៅចូលរួមជំនួសរូប លោក ហើយមិនតែប៉ុណ្ណោះ លោកប្រាយុទ្ធក៏បានលុបចោលគំរោងទៅចូលរួមក្នុង ទិវាខួបនៃប៉ូលិសជាតិផងដែរ៕