(ក្រចេះ)៖ កម្លាំងនគរបាលស្រុកចិត្របុរី ខេត្តក្រចេះ បានចុះអនុវត្តន៍ដីកានាំខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ និងករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

នគរបាលស្រុកចិត្របុរីបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ យោងតាមដីកា ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦របស់ចៅក្រមស៊ើបសួ រស់ សាម៉ីឌីនៃសាលាដំបូងខេត្តក្រចេះ ដែលបង្គាប់ឲ្យនាំ​ខ្លួនជនសង្ស័យឈ្មោះវែន សំអន ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើពីបទជួញដូ និងដឹកជញ្ជូនរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន។

នគរបាលបន្ដទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិស្រែតាហែនឃុំបុកស្រុកចិត្តបុរី នគបាលបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគបាលស្រុកចិត្របុរី ហើយកម្លាំង​នគរបាល​បានធ្វើការឆែកឆេរ​ខ្លួនប្រាណជនសង្ស័យឃើញម្សៅក្រាមពណ៍សចំនួន១កញ្ចប់ប្រភេទម៉ាទឹកកក។បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្ដោះអាសន្ន​នៅអធិការដ្ឋានន​គរបាលស្រុកចិត្របុរី​ដើម្បីកសាងសំណុំ​រឿងទៅតុលាការ៕