(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​៩ករណី ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ១០នាក់ និងមុខសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំ​មេតំហ្វេតាមីន​ (ice) ១៩៨.៩២ ១កញ្ចប់ធំ​ ​និង​៤៤​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖  មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួន៦នាក់, នគរបាលភ្នំពេញ បង្ក្រាប់១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្ត ប៉ៃលិន បង្ក្រាប់១ករណី ឃាត់ខ្លួន២នាក់, នគរបាលកោះកុង បង្រា្ដប់១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តស្ទឹងត្រែង បង្ក្រាប់១ករណី ឃាត់ខ្លួនម្នាក់, និងនគរបាលខេត្តព្រៃវែង បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕