(ភ្នំពេញ)៖ ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានឧបត្ថម្ភរថយន្តទំនើបៗ ៣គ្រឿង ជូនមន្រ្តីរាជរដ្ឋាភិបាល ដើម្បីយកទៅប្រើប្រាស់បំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

រថយន្តទាំង៣គ្រឿងនោះ ម៉ាក Hilux Revo ស៊េរី ឆ្នាំ២០១៦។ មន្រ្តីរាជរដ្ឋាភិបាល ដែលទទួលបានការឧបត្ថម្ភរថយន្តនេះ រួមមាន៖ នាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា លោកទេសរដ្ឋមន្រ្តី លី ធុជ និង លោក មួង ពយ ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី។

លោកឧកញ៉ា ទ្រី ភាព បានថ្លែងថា ការផ្តល់រថយន្ត គឺការលើកទឹកចិត្តដល់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលបានខិតខំបំពេញការងារ ដើម្បីប្រទេសជាតិ និងប្រជាជន។ លោកបន្តថា រថយន្តនេះ នឹងចូលរួមជួយឲ្យមន្រ្តីទាំង៣រូប ខិតខំប្រឹងប្រែងធ្វើការងារបម្រើប្រទេសជាតិ និងប្រជាជនឲ្យបានកាន់តែប្រសើ៕