(ភ្នំពេញ)៖ ជនសរសៃប្រសាទម្នាក់ ដែលបានឡើងនៅលើដំបូលផ្ទះប្រជាពលរដ្ឋ ប្រុងលោតសម្លាប់ខ្លួននោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន សហការគ្នាជួយសង្គ្រោះបានហើយ នៅល្ថាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ ដោយបានយកតង់ទៅក្រាលពីក្រោម ហើយឲ្យជនសរសៃប្រសាទនោះ លោតចុះមកក្រោម។ បច្ចុប្បន្នជនសរសៃប្រសាទរូបនេះ មានសុវត្ថិភាពវិញហើយ ក្រោយពីការសង្គ្រោះរវាងសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៣៖៣០នាទីរសៀលថ្ងៃទី១២ ខែតុលា​នេះ មានប្រជាពលរដ្ឋជាច្រើននាក់ បានរត់ទៅមើលបុរសម្នាក់ កំពុងនៅលើដំបូលផ្ទះរបស់គេ ស្រែកឡូឡា ប្រុងលោតសម្លាប់ខ្លួន ស្ថិតនៅភូមិជ្រៃកោក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះ បាននិយាយថា បុរសខាងលើមាន ឈ្មោះ សោម សៅ អាយុ២៩ឆ្នាំស្នាក់នៅកន្លែងកើតហេតុស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល។ បើតាមក្រុមគ្រួសារបាន​បញ្ជាក់ថា បុរសរូបនេះមានជំងឺសសៃប្រសាទ ហើយបាននាំយកទៅមើលគ្រូខ្មែរ និងពេទ្យជាច្រើនលើកតែមិនជាសះស្បើយ។ នៅពេលនេះកម្លាំងសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ហើយ៕