(ស្វាយរៀង)៖ រថយន្ដដឹកកម្មករមួយគ្រឿង បានក្រឡាប់បណ្ដាលឲ្យកម្មករ៣៦នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះស្រី៣០នាក់ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវជាតិលេខ១ ច្រកចូលផ្សារថូម៉ាស់ ក្នុងសង្កាត់ព្រែអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

មន្ដ្រីនគរបាល បាន​ឲ្យដឹងថា ក្នុងហេតុការណ៍ក្រឡាប់រថយន្ដនេះ មានកម្មកររបួសធ្ងន់៤នាក់ ស្រី៣នាក់ ប៉ុន្ដែសមត្ថកិច្ចមិនបានបញ្ជាក់ ពីមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ នៅឡើយទេ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរថយន្ដត្រូវបានយករក្សាទុក ដើម្បីដោះស្រាយច្បាប់៕