(កំពង់ធំ)៖ ថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ប្រចាំនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានដាក់បញ្ចូលមន្រ្តីរាជការ៨រូប ឲ្យក្លាយជាមន្រ្តីរាជការពេញក្របខណ្ឌ នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកំពង់ធំ តាមផ្លូវច្បាប់។

លិខតថ្លែងអំណរគុណនោះ បានបញ្ជាក់ឲ្យដឹងថា «យើងខ្ញុំទាំងអស់គ្នា មានសេចក្តីរំភើបយ៉ាងខ្លាំង រកអ្វីប្រៀបផ្ទឹមពុំបាន និងសូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច មានសុខភាពល្អ អាយុយឺនយូរ សុភមង្គល ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឲ្យទទួលបានភាពរីកចំរើនបន្ថែមទៀត»

គួរបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ មានមន្រ្តីចំនួន៨នាក់ ត្រូវបានដាក់បញ្ចូលក្នុងក្របខណ្ឌមន្រ្តីជាប់កិច្ចសន្យា នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម, មន្រ្តីចំនួន៨នាក់ទៀត ត្រូវបានដាក់បញ្ចូលក្នុងក្របខណ្ឌមន្រ្តីជាប់កិច្ចសន្យា នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តពោធិ៍សាត់ និងចំនួន៦នាក់ ត្រូវបានដាក់បញ្ចូលក្នុងក្របខណ្ឌមន្រ្តីជាប់កិច្ចសន្យា នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល៕