​(ភ្នំពេញ​)៖​ យោង​តាម​របាយការណ៍ នាយកដ្ឋាន​នគរបាលចរាចរណ៍​ និង​​សណ្តាប់ធ្នាប់សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស ​កើតឡើង​ចំនួន​៧លើក​ (​យប់​៣​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់៥​នាក់​ រង​របួសធ្ងន់​១២​នាក់​ និង​រង​របួសស្រាល​១០​នាក់​។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៤​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៨គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង​,​ រថយន្ត​ធុន​ធំ​១​គ្រឿង​ និង​អ្នកថ្មើរជើងម្នាក់។

ប្រភព​ព័​ត៍​មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​​​ល្មើសល្បឿន​៤​លើក​ (​ស្លាប់​២​នាក់​),​ មិនប្រកាន់ស្ដាំ១លើក (ស្លាប់២នាក់)​,​ ប្រជែង​១លើក​ បត់គ្រោះថ្នាក់១លើក (ស្លាប់ម្នាក់)៕