(ព្រៃវែង​)៖​ ឃាតកម្មសម្លាប់២នាក់ប្តីប្រពន្ធ នៅកណ្តាលវាលស្រែក្នុងស្រុកកញ្ជ្រៀច គួរឲ្យអាណិតអាសូរយ៉ាងពន់ពេកនោះ ជនដៃដល់ត្រូវបានកម្លាំងនគរបាលតាមចាប់បានហើយ ដោយមូលហេតុផ្តើមចេញពីជនរងគ្រោះជាប្តីមើលងាយខ្លួនពេលផឹកស៉ីជាមួយគ្នាម្តងៗ។

ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានបញ្ជាក់នៅព្រឹកព្រលឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះថា ជនសង្ស័យឈ្មោះ ឆាយ ហេងហៅតឹង។  

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា តាមចំឡើយឆ្លើយសារភាព នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ ស្ថិតនៅចំណុចកើតហេតុនោះ ខ្លួនពិតជាបានសម្លាប់អ្នកទាំងពីរនាក់ប្តីប្រពន្ធពិតប្រាកដមែន។

ជនសង្ស័យបាននិយាយថា មូលហេតុ ដោយសារខឹងនិងជនរងគ្រោះ ស្រីជេរប្រមាថមាក់ងាយខ្លួន ពេលខ្លួនហៅជនរងគ្រោះប្តី មកស៊ីផឹកម្តងៗ កកើតមានគំនុំក្នុងចិត្តចាំសម្លាប់ ពេលដែលឱកាសមានពេលដើរទៅស្រែពេលយប់ប្តីដើរទៅមុខមុនឆ្ងាយប្រពន្ធនៅក្រោយស្ទាក់សម្លាប់ប្រពន្ធឮសម្រែកប្តីមកជួយក៏បន្តសម្លាប់ប្តីទៀត។

សូមបញ្ជាក់ថា អំពើឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ​នៅ​ចំណុច​វាលស្រែ​ខាងលិច​ ភូមិ​ព្រៃ​ផ្តៅ ​ឃុំ​កញ្ជ្រៀច​ ស្រុកកញ្ជ្រៀច ចំងាយ​៨៥០​ម៉ែត្រ​ ខាងលិច​ផ្ទះ​ជន​រង​គ្រោះ។​ ​

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩៖០០យប់ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ទាំង២នាក់ នៅនឹងវាលស្រែតែម្ដង លុះព្រឹកឡើងទើបប្រជាពលរដ្ឋ ប្រទះឃើញស្លាប់បាត់ទៅហើយ ចោលកូនម្នាក់ និងចៅម្នាក់។

មន្ដ្រីដដែល បញ្ជាក់ថា ​ជន​រង​គ្រោះ​ទាំង​២​នាក់​ ប្រពន្ធឈ្មោះ​ កាក់​ ប៊ុ​ន​ថា​ន អាយុ​៤៨​ ឆ្នាំ ​រង​របួស​៣​កន្លែង (ស្នាម​របួស​ភ្នែក​ខាងស្ដាំ ជំរៅ​បុក​ចូល​ជ្រៅ​ទៅ​ក្នុង​សាច់,​ របួស​ភ្នែក​ខាងឆ្វេង​ ជំរៅ​ជ្រៅ​ ទៅ​ក្នុង​សាច់, ស្នាម​បែក​ដាច់​បបូ​មាត់​ទាំង​ លើ​ទាំង​ក្រោម) ប្ដីឈ្មោះ មាន​ យ៉​ន​ ​អាយុ​៤៣​ឆ្នាំ រងរបួស៤​កន្លែង (​ស្នាម​របួស​ក្រោម​ប្រឡង់​ ភ្នែក​ឆ្វេង មុត​ជ្រៅ​ចូល​ក្នុង​សាច់​,​ ស្នាម​របួស​ដាច់​ ត្រចៀក​ឆ្វេង​​,​ របួស​ក្នុង​ប្រឡង់​ភ្នែក​ខាងស្ដាំ​ចូល​ជ្រៅ​,​ របួស​ចំ​ក្រ​ចៀក​ស្ដាំ)។​

ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕