(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថានេះគឺជា ឱកាសដ៏ល្អសម្រាប់សិស្ស និងស្សិតពេលដែលមានឱកាស បានមកសិកស្សានៅ ប្រទេសអូស្រ្តាលី ហើយឱកាសទាំងអស់នេះ មិនមែនកើតមាន ដោយឯកឯងនោះទេ គឺបានមកពីការខិតខំប្រឹងប្រែង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី បូករួមទាំងការខិតខំប្រឹងប្រែងរបស់និស្សិតគ្រប់គ្នា។

ការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត ធ្វើឡើង នៅក្នុងពិធី សំណេះសំណាលជាមួយនឹងនិស្សិតកម្ពុជា ដែលរស់នៅ និងសិក្សាក្នុងទីក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលីប្រមាណជាង១០០នាក់ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ។

បន្ថែមពីលើនោះ លោក ហ៊ុន ម៉ាណែត បានស្តាប់ និងទទួលយកនូវសំណូមពរ និងរបាយករណ៍ មួយចំនួនពីនិស្សិតដែលកំពុងសិក្សា ក្នុងប្រទេសអូស្រ្តាលីវិញផងដែរ។

លោក ហ៊ុន ម៉ាណែត ក៏បានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលនូវយន្តការមួយចំនួន ដើម្បីឲ្យសិស្សនិស្សិត ដែលកំពុងស្នាក់នៅក្នុងប្រទេសអូស្រ្តលីនេះមានឱកាសរៀនសូត្របានល្អប្រសើរ ហើយនឹងត្រៀមសម្រាប់ជួយដល់និស្សិតដែលនឹងត្រៀមមកបន្តកាសិក្សាក្នុងប្រទេសនេះផងដែរ។

លោកបាន ផ្តល់នូវបទពិសោធន៍សិក្សានៅក្រៅប្រទេស និងបានផ្តល់នូវតំបូន្មានល្អៗជាច្រើនដល់និស្សិតដែលកំពុងសិក្សានៅប្រទេសអូស្រ្តាលី ថា និស្សិតដែលកំពុងសិក្សានៅក្រៅប្រទេស ត្រូវផ្តោតសំខាន់លើចំណុចបី ទី១ គឺរៀននៅក្នុងសាលា ដោយរៀផ្តោតលើទ្រឹស្តី ទី២គឺរៀនជីវិត្តជាក់ស្តែងនៅក្រៅសាលា ហើយទី៣គឺត្រូវរៀនបង្កើតទំនាក់ទំនងអោយបានល្អប្រសើរ។

សូមបញ្ជាក់ថា កិច្ចសំណេះសំណាល និងសាកសួរសុខទុក្ខដល់និស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសអូស្រ្តាលីនេះ ធ្វើឡើង ក្នុងគោលបំណង ចង់ដឹងសុខទុក្ខ និងការរីកចម្រើននៃការរៀនសូត្ររបស់និស្សិត និងស្វែងយល់ពីព័ត៌មានត្រឡប់អំពីតម្រូវការ និងសំណូមពរផ្សេងៗ ដើម្បីបង្កើតនូវយន្តការផ្សេងៗ និងមធ្យោបាយដើម្បីជូយដល់ការស្នាក់នៅ និងការសិក្សា របស់និស្សិត ត្រៀមជួយដល់និស្សិតដែលនឹងមានឱកាសមកបន្តការសិក្សក្នុងប្រទេសអូស្រ្តាលី៕