(ភ្នំពេញ)៖ តាមការគ្រោងទុក តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមលើសំណុំរឿង លោក អ៊ុំ សំអាន សមាជិករបស់គណបក្សសង្រ្គោះជាតិ នៅម៉ោង២៖០០រសៀល ថ្ងៃទី១០​ ខែតុលា ឆ្នាំ២០១៦នេះហេីយ។

លោក អ៊ុំ សំអាន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម ដែលលោកបានបង្ហោះលើទំព័រ Facebook កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។

កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ តុលាការកំពូលបានបដិសេធនូវបណ្ដឹង របស់ លោក អ៊ុំ សំអាន ដែលសុំមោឃភាពនីតិវិធី របស់តុលាការក្រុងភ្នំពេញ៕