(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋ៥១០គ្រួសារ បានរងការលិចលង់ ដោយសារភ្លៀងធ្លាក់ផ្ទួនៗ នៅតំបន់ សហគមន៍ ប្រឡាយស្ទឹងមានជ័យ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០៦នេះ។

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ប្រឡាយស្ទឹងមានជ័យនេះ ទទួលទឹកហូរមកពីគ្រប់តំបន់ ដូចជាហូរមកពីផ្លូវ២០០៤ ពោចិនតុង និងបឹងក្រពើ ជាដើម ទើបរងនៅការលិចលង់យ៉ាងដូច្នេះ។

ជាការកត់សំគាល់ កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ព្យាករណ៍ស្ថានភាពអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ភ្លៀង បន្តធ្លាក់រាយប៉ាយក្នុងបរិមាណ ពីមធ្យមទៅច្រើននៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប ខណៈដែលតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។

អ្វីដែលជាការកត់សំគាល់ក្រសួងធនធានទឹក បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន នៅបណ្តាខេត្តមួយចំនួនដូចជា រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ បន្ទាយមានជ័យ សៀមរាបនិងបាត់ដំបង អាចនឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា និងបង្ករឲ្យមានជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦៕