(ភ្នំពេញ)៖​ បុរសម្នាក់បើករថយន្តកាមរីបាឡែន លឿនជ្រុលបុករនាំងដែកពុះចែកទ្រូងផ្លូវ​ បណ្តាលអោយរងការខូចខាត​អស់ចំនួន៣ផ្ទាំង កាលពីវេលាម៉ោង១២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០​ ខែតុលាឆ្នាំ២០១៦​ នៅចំណុចមុខក្រសួងទេសចរណ៍ចាស់​ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស​ ស្ថិតក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ ចំណែករថយន្តបែកកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។

​ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែន​ ពណ៍ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2F-7768​ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីរវង្ស​ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូត ទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់អស់ចំនួន៣ផ្ទាំង​ ហើយរថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច។

​ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចុះណុចកើតហេតុ តែមិនបានឃាត់ម្ចាស់រថយន្តនោះទេ និងទំនាក់ទំនងទៅនគរបាលជំនាញរាជធានី មកស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយពេលក្រោយ៕