(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៣៤០០០ដុល្លារសហរដ្ឋអាមេរិក តាមរយះនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដល់មន្រ្តីដឹកនាំ និងកីឡាករ ដោយក្នុងម្នាក់ៗ ទទួលបាន ១០០០ដុល្លារ។

ក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការផ្ញើសារគាំទ្រ និងលើកទឹកចិត្តដល់កីឡាករកម្ពុជា ដែលកំពុងធ្វើការ ប្រកួតនៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិកនៅលើ Facebook ថា «ជ័យជំនៈរបស់ក្រុមកីឡាបាល់ទាត់កម្ពុជា​ឈ្នះកីឡា​បាល់ទាត់ ប្រទេសស្រីលង្កា (Sri Lanka) ៤-០​ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដែលទើបតែបាន​បញ្ចប់អំបាញ់មិញនេះ គឺបានបង្ហាញនូវសមត្ថភាព​ និងការរីកចម្រើននៃវិស័យកីឡានៅកម្ពុជា។ ខ្ញុំបានតាមដានការប្រកួតនេះយ៉ាងយកចិត្តទុកដាក់ ​ពីទីក្រុងបាងកក ​ប្រទេសថៃ​ និងសូមចូលរួមឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករខ្មែរ និងគ្រូបង្វឹក ដែលក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន $1,000 (មួយពាន់ដុល្លារ) ដែលនឹងប្រគល់ជូនដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា»។

សូមអរគុណដល់ជនរួមជាតិ ជាពិសេសយុវជនដែលតែងតែចូលរួមគាំទ្រលើកទឹកចិត្តកីឡាករកម្ពុជាយើងទាំងអស់គ្នាក្នុងការលើកតម្កើង វិស័យកីឡាជាតិអោយ​កាន់តែរីកលូតលាស់ខ្លាំងឡើង៕

Facebook Page ដដែលរបស់សម្តេចបន្តថា ការចូលរួមដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក របស់ប្រជាពលរដ្ឋ ជាពិសេសពីយុវជន និងយុវតី គឺបានផ្តល់នូវការគាំទ្រ និងលើកទឹកចិត្តកាន់តែខ្លាំងឡើងដល់ក្រុមកីឡាករកម្ពុជាយើង៕