(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យព្រះអង្គឌួង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែតុលានេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ មានអ្នកជំងឺជិត ២ពាន់នាក់ បានចូល និងចេញពិនិត្យព្យាបាលជំងឺ។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ ​​មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាលផ្នែកពិនិត្យ និងពិគ្រោះ ១៥៥២នាក់ និង​អ្នកជំងឺចូលសម្រាក និងព្យាបាលមានចំនួន ១៧៤នាក់៕