(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុកនិង ប្រើប្រាស់ ១១ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ១៥នាក់ និងមុខសញ្ញាប្រើប្រាស់១៣នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១៩៤.១៦ក្រាម, និង១០កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណី ឃាត់ខ្លួន៥នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តរតនគីរី បង្រ្កាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តមណ្ឌលគីរី បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តព្រះសីហនុ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តពោធិ៍សាត់ បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, និងនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕