(អូស្រ្តាលី)៖ លោក ហ៊ុនម៉ាណែត បានថ្លែងប្រាប់ប្រជាពលរដ្ឋខ្មែរ នៅទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី អំពីប្រទេសកម្ពុជាថា កម្ពុជាប្រែ ក្លាយពីប្រទេសមានសង្គ្រាម អសន្តិសុខ ទៅជាប្រទេសមានសុខសន្តិភាព ហើយបានក្លាយទៅជាទីកន្លែងទាក់ទាញទេសចរណ៍បំផុត លើពិភពលោក តាមរយៈការបោះឆ្នោតរបស់ប្រជាជន ទូទាំងពិភពលោក ក្នុងគេហទំព័រ TripAdvisor ថា «ជាគោលដៅទេសចរណ៍ ល្អបំផុត ក្នុងចំណោមទីតាំងទាំង២៥លើពិភពលោក ដែលនេះហើយគឺជាមោទនភាព ជាតិខ្មែរ»។

សូមជំរាបថា ប្រាសាទអង្គរវត្តខ្មែរ បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំណោមតំបន់ប្រវត្តិសាស្រ្ត ដ៏គួរឱ្យចាប់អារម្មណ៍បំផុតទាំង២៥ នៅលើពិភពលោក , នេះបើតាមការប្រកាសរបស់គេទំព័រ Tripadvisor ជាភ្នាក់ងារប្រឹក្សាយោបល់ ក្នុងការធ្វើដំណើរទេសចរនៅលើ ពិភពលោក។ ការផ្តល់ចំណាត់ថ្នាក់នេះ បានធ្វើឡើង បន្ទាប់ពីមានការពិភាក្សា និងវាយតម្លៃទៅលើការបោះឆ្នោតតាម Online កាលពី ខែមិថុនា ឆ្នាំ២០១៥។

សូមស្តាប់ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ថ្លែងប្រាប់ពលរដ្ឋខ្មែរនៅទីក្រុងម៊ែលប៊ន៖