(កែប)៖ កម្លាំងជំនាញអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនចែកចាយនិងប្រើប្រាស់ថ្នាំញៀនម្នាក់ និងថ្នាំ១កញ្ចប់តូច កាលពីវេលាម៉ោង១១៖៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។

មន្ត្រីជំនាញអាវុធហត្ថ នៃមន្ទីរ​យុត្តិធម៌ខេត្តកែប បានប្រាប់ឲ្យដឹងថា កម្លាំងអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចុះ​បង្ក្រាបករណីចរាចរ និងចែកចាយ​សាធាតុញៀននៅចំណុច​ក្នុងភូមិ​សាស្ត្រខាងលើ ឈានទៅឃាត់ខ្លួន​ ជនសង្ស័យ​បានម្នាក់ឈ្មោះ​ ង៉ែត ផុន ភេទប្រុស អាយុ​១៩ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​អូរក្រសារ សង្កាត់​អូរក្រសារ​ ក្រុងកែប​ ខេត្តកែប។

ដកហូត​បានវត្ថុតាងរួមមាន៖ ម្សៅ​ពណ៌ស​ថ្លា​ ០១កញ្ចប់​តូច ម៉ូតូ​ម៉ាក SUZUKI Next ០១ គ្រឿង​ពណ៌ស​(គ្មានស្លាកលេខ) និងទូរស័ព្ទ​ម៉ាក NEIN Phone ០១ គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាង​ឃាត់ទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែបដើម្បីកសាងណុំរឿង ចាត់ការតាម​នីតិវិធី​ច្បាប់៕