(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម កំពុងដឹកនាំក្រុមការងារ ធ្វើសន្និសីទការសែតស្តីពី «ផែនការសកម្មភាព អង្គការយុវជនកិច្ចការសង្គម» នៅមុននេះបន្តិច នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៦ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

សន្និសីទការសែតនេះ មានការបង្ហាញពីរបាយការណ៍សកម្មភាពអង្គការរយៈពេលពេញ១ឆ្នាំ ដូចជាការ ទាក់ទងនឹងការងារមនុស្សធម៌ របាយការណ៍នៃការទទួលអាជ្ញាប័ណ្ណ បើកអង្គការ ទទួលបានគម្រោងមូនិធិពីបណ្តាមូលនិធិអន្តរជាតិជាដើម៕