(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានរៀបចំកម្មវិធីប្រកួតថតរូប S7 Angel ដ៏គួរឲ្យទាក់ទាញពីសំណាក់យុវ័យដែលមាន មនុស្សចូលរួមជាច្រើនកុះករ ក្នុងទីក្រុងភ្នំពេញ។

លោក ឆែ សុខទ្បេង ដែលជាប្រធានផ្នែកផ្សព្វផ្សាយ នៃក្រុមហ៊ុន សាមសុងថៃ អេទ្បិចត្រូនិចនៅកម្ពុជាលើកឡើងថា៖ «យើងរៀបចំ កម្មវិធីប្រកួតថតរូប S7 Angel នេះទ្បើងដើម្បីអបអរសាទរ ភាពជោគជ័យរបស់ទូរស័ព្ទសាមសុង S7 edge ដែលជាទូរស័ព្ទលក់ ដាច់ជាងគេប្រចាំឆ្នាំ២០១៦ ទូទាំងពិភពលោក»

លោកបានបន្តទៀតថា កម្មវិធីប្រកួតថតរូប S7 Angel ដ៏ទាក់ទាញមួយនេះ គឺជាការប្រកួតថតរូបរបស់អ្នកគាំទ្រសាមសុង ជាមួយ S7 Angel ទាំង 7 រូបដ៏ស្រស់សោភា ហើយអ្នកគាំទ្រទាំងអស់នោះនឹង មានឱកាសឈ្នះរង្វាន់ Samsung Galaxy S7 edge មួយគ្រឿង និងរង្វាន់ផ្សេងៗទៀតជាច្រើន ដោយយើងធ្វើការជំរុះយករូបថតជាមួយ S7 Angel ដែលបានបង្ហោះចូលទៅក្នុង ហ្វេសប៊ុកផេក «Samsung Cambodia» ក្នុងការស្វែងរកអ្នកទទួលបានជ័យជំនះ។

សូមកុំភ្លេចចូលរួមទាំងអស់គ្នា ព្រោះកម្មវីធីនេះនឹងបន្តធ្វើម្តងទៀត នៅថ្ងៃទី០៨ និង០៩ ខែតុលាឆ្នាំ២០១៦ នៅតាមទីតាំងផ្សេងៗគ្នា ក្នុងទីក្រុងភ្នំពេញ តាមរយៈហ្វេសប៊ុកផេក Samsung Cambodia ។

លើសពីនេះទៅទៀត រាល់ការជាវ Samsung S7 ឬ S7 edge ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ អតិថិជននឹងទទួល បានការបន្ថែមជូន ដ៏ពិសេសដែលរួមមានការបញ្ចុះតម្លៃ ៣០ដុល្លារ អង្គចងចាំ 64GB និង អត្ថប្រយោជន៍ជាច្រើនពីក្រុមហ៊ុនសែលកាត៕