(ភ្នំពេញ)៖ ជាក្រុមហ៊ុនឈានមុខគេ ក្នុងផ្នែកសេវាកម្មអាហារជាងមួយទសវត្សរ៍នៅ ប្រទេសកម្ពុជា The Pizza Company នៅថ្ងៃនេះ ប្រកាសជាផ្លូវការក្នុងការផ្តល់ជូនដល់អ្នកចូលចិត្តញ៉ាំភីហ្សានូវ ភាពត្រេកអរដ៏កម្រមួយទៀត ជាមួយនឹងភីហ្សាសំបកស្តើង ស្រួយក្នុងតម្លៃ ថ្មីត្រឹមតែ ៣.៩៩ដុល្លារ ប៉ុណ្ណោះ។

លោក អ៊ូ គឹមហូវ អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិ The Pizza Company បានឲ្យដឹងថា «ផ្នែកដ៏សំខាន់បំផុតនៃភីហ្សាដែលគួរឲ្យ ចង់បរិភោគគឺសំបកនំ។ ស្តើងហើយស្រួយជាសេចក្តីប្រាថ្នារបស់ អតិថិជនគ្រប់រូប។ ជាមួយនឹងរសជាតិសាច់ក្រកបង្គាត្រូពិច លើសំបកនំដ៏សែនស្តើងឆ្ងាញ់ ហើយស្រួយឈ្ងុយនេះ The Pizza Company នឹងបំពេញរាល់ចំណង់ចំណូលចិត្តរបស់អ្នក បរិភោគឲ្យទទួលបាននូវរសជាតិថ្មីប្លែក បំផុតដែលមិនធ្លាប់មានពីមុន»។

ភីហ្សាសំបកស្តើងស្រួយដែលចាប់មានពីថ្ងៃនេះ ហើយនៅគ្រប់ហាង The Pizza Company ទាំង២១ហាង គឺប្រើគ្រឿងផ្សំល្អបំផុតដើម្បី ចម្អិន បាននូវភីហ្សាប្រកបដោយ សំបកនំ ដ៏ស្រួយ ឈ្ងុយ និងឆ្ងាញ់។ រាល់ភីហ្សាទាំងអស់របស់ The Pizza Company ប្រើប្រាស់ឈីស ដែលមានគុណភាពបំផុត ព្រោះឈីសជាធាតុផ្សំនៃភីហ្សាដ៏មានរសជាតិមិនអាចខ្វះបាន។

ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ The Pizza Company មានចំនួន ២១ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុង ព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើមសូរិយា សាខាកាលម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU  សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹងកេងកង រួម ដឹផីហ្សាសាខាចោមចៅ។

ទាំងការបម្រើនៅតាមហាង ទាំងការដឹកជញ្ជូនដល់គេហដ្ឋាន The Pizza Company ផ្តោតលើការចម្អិនភីហ្សា និងសេវាកម្មលំដាប់ អន្តរជាតិគ្មានគូប្រៀប។ ដូចជានៅពេលថ្មីៗនេះ រួម ដឹផីហ្សាសាខា ចោមចៅត្រូវ បានសម្ពោធជាផ្លូវការ។ ជាមួយនឹងសួនច្បារទឹកធ្លាក់ យ៉ាងស្រស់ស្អាតថ្លាទៀតផង ហាងនេះមានកន្លែង សម្រាប់កុមារលេងកំសាន្ដ និងចំណតយានយន្ដដ៏ធំទូលាយផងដែរ។ ភាពសំបូរបែប ទាំងរសជាតិ ការបម្រើ សេវាជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សរ៍ តម្លៃល្អសមរម្យបំផុត សម្រាប់អ្នកចូលចិត្តពិសារភីហ្សា The Pizza Company នឹងបន្តឈានមុខគេក្នុងការផ្តល់ជូនដល់អតិថិជននូវអ្វី ដែលល្អជាងគេបង្អស់។

គួររំលឹកផងដែរ ហាង The Pizza Company ជាស្លាកសញ្ញាដែលទទួលបានការទិញសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA CAMBODIA) ព្រមទាំងបានទទួលសិទ្ធិចែកចាយផ្ដាច់មុខនូវផលិតផល ម្ហូបអាហារល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា ប៊ីប៊ីឃ្យូ (BBQ) កាហ្វេខូស្តារ (COSTA COFFEE) ការ៉េម ស្វិនសិន (SWENSEN’S)  ការ៉េមនំដេរីឃ្វីន(DAIRY QUEEN) និងនំដូហ្វណាត់ គ្រីស្ពីគ្រីម (KRISPY KREME DOUGHNUT)៕