(ភ្នំពេញ)៖ ដោយសារមើលឃើញថា បច្ចុប្បន្នសិល្បៈផ្នែកសម័យ កំពុងទទួលបានការគាំទ្រ និងពេញនិយម ក្នុងស្រទាប់យុវវ័យ ទន្ទឹមនឹងសិល្បៈបុរាណខ្មែរមួយចំនួន ហាក់មិនសូវមានវត្តមាន ក្នុងសកម្មភាព សិល្បៈខ្មែរឡើយ ដែលវាអាចឆ្ពោះទៅរកការសាបសូន្យ នៃសិល្បៈបុរាណខ្មែរ។ នេះជាហេតុផលមួយ ដែលជំរុញឲ្យផ្សារទំនើប សុវណ្ណា បានមើលឃើញ ហើយរៀបចំបង្កើត នូវកម្មវិធីសប្បុរសធម៌មួយ មានឈ្មោះថា «ក្តីសង្ឃឹម១» ដើម្បីសហគមន៍ «ចាប៉ីអមតៈ» ក្នុងគោលបំណងទ្រទ្រង់ សហគមន៍សិល្បៈ ចាប៉ីបុរាណខ្មែរ ជំរុញសិល្បៈចាប៉ីបុរាណខ្មែរ ឲ្យសកម្មក្នុងសង្គមកាន់តែច្រើន និងបង្ហាញឲ្យកុលបុត្រខ្មែរជំនាន់ក្រោយ បាន​ស្គាល់ និងរួមគ្នាជួយអភិរក្ស សិល្បៈចាប៉ីបុរាណខ្មែរ ដ៏ចំណាស់មួយនេះ ឲ្យបានគង់វង្សផងដែរ។

ដើម្បីធ្វើឲ្យដំណឹង នៃកម្មវិធីនេះ បានជ្រាបទៅដល់សំណាក់ប្រជាពលរដ្ឋ និងមានការចូលរួមកាន់តែច្រើន ផ្សារទំនើបសុវណ្ណា បានដំណើរការកម្មវិធីលក់បញ្ចុះតម្លៃ ពិសេសពី​​១០% ដល់ ៣០% លើមុខទំនិញជាច្រើនហើយ ៥% នៃវិក្កយបត្រទិញទំនិញ របស់អតិថិជននៅផ្សារទំនើបសុវណ្ណា រាប់ចាប់ពីថ្ងៃទី​១៩ កញ្ញា ដល់ ១៩ វិច្ឆិកា ឆ្នាំ២០១៦ នឹងបរិច្ចាគ ទៅកាន់សហគមន៍ «ចាប៉ីអមតៈ»។ លើសពីនេះ អតិថិជនដែលបានចំណាយចាប់ពី ២០,០០០ រៀលឡើង ទៅនឹងទទួលបានសន្លឹកឆ្នោត១សន្លឹក សៀវភៅសន្សំត្រា និងរង្វាន់ភ្លាមៗជាច្រើន ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី​១៩ វិច្ឆិកា ២០១៦។

ការចាប់ឆ្នោតរង្វាន់ធំ នឹងធ្វើឡើងក្នុងការប្រគំតន្ត្រី នៅថ្ងៃទី​១៩ វិច្ឆិកា ២០១៦ ដោយមានការសម្តែងសិល្បៈ សម័យរួមនឹង​ចាប៉ីបុរាណខ្មែរ ព្រមជាមួយការផ្តល់កិត្តិយស ចូលរួមសម្តែងស្ម័គ្រចិត្ត ពីក្រុមតារាល្បីៗដូចជា លោក ហេង ពីទូ កញ្ញា អេដា លោក សូណូ លោក កាន់ ពេជ្រ និង លោក ម៉ា ច័ន្ទបញ្ញា នៅបរិវេណខាងមុខ ផ្សារទំនើបសុវណ្ណា។

​កម្មវិធីនេះផងដែរ ក៏ទទួលបានការចួលរួមឧបត្ថម្ភធំ ដោយ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អីនសូរិនស៍ ភីអិលស៊ី និងចូលរួមផ្សព្វផ្សាយ ដោយ Sabay និង KQUBE។ ទទួលបានការសហការដោយ សូរិយា សេនធ័រ ភ័នធ៍ (ផ្សារទំនើបសូរិយា) ផ្សារទំនើបរតនាផ្លាហ្សា ក្រុមហ៊ុនឌីជីអ៉ីនធឺណិត និង ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា។

តោះចូលរួមលើកតំកើងសិល្បៈចាប៉ីបុរាណខ្មែរ និងចូលរួមចែករំលែក អំពើសប្បុរសធម៌តាមរយៈការទិញទំនិញពីផ្សារទំនើបសុវណ្ណា ដែលថវិកាមួយផ្នែក​ទទួលបាន នឹងត្រូវបរិច្ចាគ ទៅកាន់សហគមន៍ «ចាប៉ី​អមតៈ»។ ព័ត៌មានលម្អិត សូមទំនាក់ទំនង​ ០៩៨ ៩៩៨ ១៧២ ឬ ០១២ ៩២៩២៩៣​ ហ្វេសប៊ុក (Facebook): Sovanna Shopping Center៕