(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ​ មេឃមានសភាពអាប់អួរ កម្លាំងខ្យល់បក់​​កន្ត្រាក់ម្តងៗបង្គួរ ពពកខ្មៅច្រើនកន្លែង និងរលកទឹកសមុទ្រយោលយោគ នៅតាមចន្លោះឃ្លងមធ្យម។ ឆ្នេរអូរឈើទាលខ្យល់បក់បង្គួរ និងទឹករលកយោលស្ងប់មធ្យម។

លោកស្នងការបានបញ្ជាក់ថា «អាកាសធាតុបែបនេះ ប្រជាពលរដ្ឋ ប្រជានសាទ និងភ្ញៀវទេសចរទាងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងបញ្ហាណាមួយកើតឡើង»

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា «នៅថ្ងៃទី០៧ខែតុលាឆ្នាំ២០១៦​ នេះ អាកាសធាតុលើផ្ទៃសមុទ្រ​ ផ្ទៃមេឃមានសភាពអាប់អួរ កំលាំងខ្យល់បក់​​កន្ត្រាក់ម្តងៗបង្គួរនិងទឹក រលកយោលមធ្យម នៅចន្លោះឃ្លង។ ចំពោះឆ្នេរបែរទៅលំហរសមុទ្រ ពិសេសឆ្នេរអូរឈើទាលខ្សល់បក់បង្គួរ និងទឹករលកយោលមធ្យម។ អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្ន»

លោកស្នងការ បានបន្តទៀតថា «អាស្រ័យដូចបានជំរាបជូនខាងលើ សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ធ និងភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ មកកំសាន្តលេងនៅឆ្នេរ និងតាមបណ្ដាលកោះនានា ក្នុងខេត្តព្រះសីហនុ ដែលមានសម្រស់ ស្រស់ស្អាតឲ្យបានច្រើនព្រោះនៅទីនេះ មានសមត្ថកិច្ចយើងខ្ញុំនៅប្រចាំការ ដើម្បីបំរើសេវា និងផ្ដល់ព័ត៌មានជូនលោកអ្នកគ្រប់ពេល ម៉្យាងសមត្ថកិច្ចយើងខ្ញុំខ្ញុំសំណូមពរ សូមអស់លោកអ្នក មុនចុះលេងទឹកសមុទ្រ ត្រូវចូលរួមបំពាក់ពោងការពារ និងពិនិត្យមើលស្លាកសញ្ញាណែនាំជូនលោកអ្នកនៅកន្លែងកំសាន្ត ហើយក្នុងពេលឆ្លងទៅតាមបណ្ដាលកោះនានា សូមចូលរួមពាក់ពោងសុវត្ថភាព ឲ្យបានគ្រប់ៗគ្នាដើម្បីចូលរួមការពារសុវត្ថិភាព របស់លោកអ្នកសូមអរគុណទុកជាមុន»