(ភ្នំពេញ)៖ របាយការណ៍​បូកសរុប ​លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី៦ ខែតុលា ឆ្នាំ២០១៦ គិត​ត្រឹម​ម៉ោង១៦​រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ នគរបាលបានបង្ក្រាប​បទល្មើស​ជួញដូរ ​រក្សាទុក និង​ប្រើប្រាស់ ៦​ករណី​ ​ឃាត់មនុស្ស១៥​នាក់​ ក្នុងនោះ​មុខសញ្ញា​ជួញដូរ១២​នាក់ និង​មុខសញ្ញា​ប្រើប្រាស់៣​នាក់ រឹបអូស​មេតំ​ហ្វេ​តា​មីន ​(ice) ៣.៨៩​ក្រាម ​និង​២​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួន ដោយមន្ទីរប្រឆាំងគ្រឿងញៀន បង្រា្ក​ប១​ករណី​​ឃាត់ខ្លួន៤​នាក់, នគរបាល​ភ្នំពេញ ​បង្រា្ក​ប១​ករណី​​ឃាត់ខ្លួន២​នាក់​, នគរបាល​ព្រះសីហនុបង្រា្ក​ប ១​ករណី​​ឃាត់ខ្លួន ម្នាក់, នគរបាល​ស្វាយរៀង ​បង្រា្ក​ប១​ករណី​​ឃាត់ខ្លួន២​នាក់, នគរបាល​ត្បូងឃ្មុំ​ ​បង្រា្ក​ប១​ករណី​ឃាត់ខ្លួនម្នាក់ និងនគរបាល​បន្ទាយមានជ័យ​ ​បង្រា្ក​ប១​ករណី​​ឃាត់ខ្លួន៥​នាក់៕