(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនយុវជនពីរនាក់ និងមន្រ្តីយោធាម្នាក់យកទៅសួរនាំ ខណ:ដែលនគរបាលរកឃេីញថ្នាំញៀន ហេីយមន្រ្តីយោធានោះមកស្រែកឡូឡា ពេលកម្លាំងកំពុងធ្វេីការ នៅម៉ោង១០៖៤០នាទីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅប្លុកភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា។

មុនពេលចាប់ខ្លួនកម្លាំងល្បាតរបស់ខណ្ឌសែនសុខបានប្រទះឃេីញយុវជនសង្ស័យពីរនាក់ នៅក៏ហៅឈប់ដេីម្បីឆែកឆេរពេលឆែក ក៏បានប្រទះឃេីញមានថ្នាំញៀន១កញ្ចប់ ក៏វាយខ្នោះយុវជនពីរនាក់នោះ ក៏ស្រាប់លេចមុខយោធាស័ក្តិ៤ម្នាក់ មកស្រែកឡូឡា ពេលកំលាំងធ្វេីការក៏ឃាត់យកទៅសួរទាំងអស់តែម្តង៕