(ភ្នំពេញ)៖ បុគ្គលដឹកនាំដ៏ឆ្នើមមួយរូប និងប៉ិនប្រសព្វលើវិស័យវិនិយោគ អចលទ្រព្យយ៉ាងកំពូលនៅកម្ពុជា លោក ឧកញ៉ា សៀ ឬទ្ធី  ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Oxley Worldbridge Cambodia បានចាប់ដៃគូរសហការគ្នាជាមួយក្រុមហ៊ុនMetro Global ដែលមានស្ដង់ដារអន្ដរជាតិ បទពិសោធន៍យូរឆ្នាំ សម្បូរទៅដោយធនធានមនុស្សមានសមត្ថភាពខ្ពស់ ក្នុងការគ្រប់គ្រងអចលទ្រព្យ និងមានការិយាល័យយ៉ាងធំនៅសិង្ហបុរី បានមកបង្កើតក្រុមហ៊ុនរួមគ្នាមួយ មានឈ្មោះថា «Metro Global Solution Cambodia» ដើម្បីបំពេញតម្រូវការភាពទាន់សម័យ លើការគ្រប់គ្រង វិស័យអចលនទ្រព្យនៅកម្ពុជា។

លោកឧញ៉ា សៀ ឬទ្ធី បានថ្លែងថា «វត្ដមានក្រុមហ៊ុនរបស់យើងនេះ គឺ Metro Global Solution Cambodia និងផ្ដល់ភាពល្អឥតខ្ចោះគ្រប់ផ្នែកលើការគ្រប់គ្រងវិស័យអចលនទ្រព្យ រួមទាំងបំពេញនូវភាពខ្វះខាតទៅលើការគ្រប់គ្រងអចលនទ្រព្យកន្លងមកនៅកម្ពុជា ឲ្យរីកចម្រើនពោរពេញដោយភាពទំនើបទាន់សម័យលើគ្រប់វិស័យ គឺឲ្យសំណង់អគារកាន់តែមានស្ដង់ដារ លំដាប់អន្ដរជាតិ គុណភាពប្រណិតល្អគ្មានពីរ សុវត្ថិភាព អនាម័យ ផាសុខភាព១០០% ដល់អតិថិជន ទាំងមុន និងក្រោយពីបានរស់នៅអគារឬខុនដូផងដែរ»

លោកបានថ្លែងបន្ដថា ពិសេស Metro Global Solution Cambodia ទទួលគ្រប់គ្រងគ្រប់សេវាកម្មទាំងអស់លើវិស័យអចលនទ្រព្យ មានទាំង គ្រប់គ្រងការិយាល័យ គ្រប់គ្រងសណ្ឋាគារ ផ្ទះស្នាក់នៅ ផ្សារទំនើប ជួលអគារ និងសេវាកម្មផ្សេងៗទៀត។

លោក Jerry Xu ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអន្តរជាតិ Metro Global បានលើកឡើងផងដែរថា «ក្រោយពីចុះកិច្ចសហប្រតិបត្ដិការជាមួយនឹងក្រុមហ៊ុន Oxley Worldbridge Cambodia ហើយយើងនឹងជួយអភិវឌ្ឍនៅចំណុចខ្វះខាតនៅកម្ពុជា ឲ្យក្លាយជាស្ដង់ដារអន្ដរជាតិ ហើយយើងនឹងផ្គត់ផ្គង់លើសេវាកម្ម លើការគ្រប់គ្រងអចលនទ្រព្យទាំងអស់ឲ្យ មានភាពល្អឥតខ្ចោះខណៈ ដែលមើលឃើញថា សក្ដានុពលនៃវិស័យអចលនទ្រព្យនៅកម្ពុជា​កាន់តែមានកំណើនខ្ពស់ពីមួយទៅមួយឆ្នាំនេះ»

គួរបញ្ជាក់ថា មូលហេតុចម្បងដែលធ្វើឲ្យអ្នកវិនិយោគគិនក្នុងស្រុកដែលមហិ្ចតាខ្ពស់របស់ក្រុមហ៊ុន Oxley Worldbridge Cambodiaនេះ ចាប់ដៃគូរសហការ​ជាមួយក្រុមហ៊ុនMetro Global នៅថ្ងៃទី០៥ តុលានេះ គឺដើម្បីរៀនក្រេបចំណេះពីគេ ព្រោះគេស្ទាត់ជំនាញលើគ្រប់គ្រងអចលនទ្រព្យ និងដើម្បីយកមកបំពេញភាពខ្វះខាតផ្សេងទៀត ដែលកម្ពុជាមិនទាន់មាន ពិសេសនោះបន្ទាប់ពីជួលក្រុមហ៊ុនMetro Globalនេះ មកគ្រប់គ្រងលើអគាររបស់ខ្លួន(The Bridge)បានយ៉ាងប្រណិតនោះ៕