(ភ្នំពេញ)៖ The Pizza Company មានកិត្តិយសផ្តល់ជូនពិសេស ក្នុងខែតុលានេះសម្រាប់ សាខាអ៊ែតវ៉ូត នូវកម្មវិធីពិសេស «ទិញមួយ ថែមមួយ» ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០ ខែតុលា ឆ្នំា២០១៦។

ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារបែប ក្រុមគ្រូសារមិត្តភ័ក្ត ឬបងប្អូនជាដើម រឹតតែពិសេស ជាមួយនឹងទីតំាងធំទួលាយធ្វើអោយ លោកអ្នកកាន់តែងាយស្រួស នៅក្នុងការចតរថយន្ត។

ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ The Pizza Company  មានចំនួន ២១ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុង ព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាលម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹងកេងកង និងសាខាចោមចៅ។

គួរំលឹកថា ដឹ ភីហ្សា ខមផេនី កម្ពុជា ជាហាងភីហ្សាដែរឈានមុខគេទំាងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើន នៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តា ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen)  ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិនកម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Kripsy Kreme)៕