(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រកាសនៅលើ Facebook Page ថា កញ្ញា នឹងផ្តល់អាហារូបករណ៍១០០០កន្លែង ជូនដល់សិស្សក្រីក្រ ដែលចង់រៀន​បន្តសាកលវិទ្យាល័យធំៗ នៅរាជធានីភ្នំពេញ។ ក្នុងចំណោមអាហារូបករណ៍១០០០កន្លែងរួមមាន៤៩០កន្លែង សម្រាប់សិស្សធ្លាក់បាក់ឌុប សិក្សាថ្នាក់ បរិញ្ញាបត្ររង២ឆ្នាំ, ៤៩០កន្លែងសម្រាប់សិស្ស​ជាប់បាក់ឌុប សិក្សាថ្នាក់ បរិញ្ញាបត្រ ៤ឆ្នាំ និង២០កន្លែងទៀត សិក្សាលើបរិញ្ញាបត្រសុខាភិបាលពេទ្យ សម្រាប់សិស្សជាប់និទ្ទេស A,B,C, និងD ដោយមានការផ្តល់ជូនកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ ។ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ថា « នាងខ្ញុំ ផ្តល់អាហារូបករណ៍១០០០កន្លែង ជូនដល់សិស្សក្រីក្រ ដែលចង់រៀនបន្តសាកលវិទ្យាល័យធំៗនៅ រាជធានីភ្នំពេញ។ ៤៩០កន្លែង សម្រាប់សិស្សធ្លាក់បាក់ឌុប (បរិញ្ញាបត្ររង ២ឆ្នាំ) ៤៩០កន្លែង សម្រាប់សិស្សជាប់បាក់ឌុប (បរិញ្ញាបត្រ ៤ឆ្នាំ) ២០កន្លែង បរិញ្ញាបត្រសុខាភិបាល(ពេទ្យ) (និទ្ទេសABCD)មានផ្តល់ជូនកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ សូមទំនាក់ទំនង បន្ទាន់ Tel: 093 201 222»។

គួរបញ្ជាក់ថា បេក្ខជនប្រឡងមានជាង៥ម៉ឺននាក់ ត្រូវជា៦២,១៨% នៃបេក្ខជនវត្តមានចំនួនជិត៩ម៉ឺននាក់ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្នុងឆ្នាំ២០១៦។ ក្នុងនោះមានអ្នកជាប់និទ្ទេសអេ (A) រហូត៤០៥នាក់៕