(ភ្នំពេញ)៖ លោក កឹម សុខា​ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅម៉ោង១០៖៣៥នាទី ព្រឹកថ្ងៃទី០៥​ ខែតុលា ឆ្នាំ២០១៦នេះ បានចុះឈ្មោះបោះឆ្នោតរួចហើយ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្បែទីស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ ដោយមានសកម្មជន និងតំណាងរាស្រ្តមួយចំនួនទៅជាមួយដែរ។

បន្ទាប់ពីបានចុះឈ្មោះរួចហើយ ពេលនេះ លោក កឹម សុខា កំពុងត្រឡប់ទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិវិញ ដើម្បីថ្លែងសារមួយចំនួនទៅដល់សកម្មជន អ្នកគាំទ្រ និងអ្នកសារព័ត៌មាន។

សូមបញ្ជាក់ថា លោក កឹម សុខា បានសំងំនៅទីស្នាក់ការបក្ស អស់រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦មក បន្ទាប់ពីតុលាការមានចំណាត់ការ លើលោកជុំវិញករណីមិនចូលខ្លួនធ្វើជាសាក្សី នៅក្នុងរឿងសញ្ចារកម្ម៕