(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាសីុ (ADB) នៅថ្ងៃទី០៥ ខែតុលានេះ បានរៀបចំវេទិកាពិភាក្សាកម្រិតជាន់ខ្ពស់ ស្តីពី ភាពជាដៃគូរវាងរដ្ឋាភិបាលកម្ពុជា និង ADB សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

ពិធីនេះរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ក្រោមវត្តមាន គត្តិសេដ្ឋាបណ្ឌិត គាត ឈន់, លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរត័្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច, លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន, លោករដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន និងមន្ត្រីជាន់ខ្ពស់ ADB និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត៕