(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍ជ័យ ខណៈពេលចុះល្បាតតាមមូលដ្ឋាន បានឃាត់មុខសញ្ញាប្លន់២នាក់ ព្រមទាំងដកហូតដាវ១ដើម នៅវេលាម៉ោង១០៖៩នាទីយប់ ថ្ងៃទី៤ ​ខែតុលា​ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ តែងតែធ្វើសកម្មភាពនាពេលរាត្រី ប៉ុន្តែនៅពេលកំពុងជិះម៉ូតូប្រុងធ្វើសកម្មភាពនោះ ក៏ត្រូវបង្ក្រាបទាន់ពេលតែម្តង។

បច្ចុបន្នសមត្ថកិច្ចកំពុងសួរនាំជនសង្ស័យ២នាក់ខាងលើ នៅព្រហ្មទណ្ឌខណ្ឌបន្តទៀត៕