​(ភ្នំពេញ​)៖​ យោង​តាម​របាយការណ៍ នាយកដ្ឋាន​នគរបាលចរាចរណ៍​ និង​​សណ្តាប់ធ្នាប់សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩លើក​ (​យប់​៥​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​២នាក់​ ​ រង​របួសធ្ងន់​១២​នាក់​ និង​រង​របួសស្រាល​៧​នាក់​។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ ចំនួន​១៨​គ្រឿង​ រួម​មាន​ ម៉ូតូ​ចំនួន​១២​គ្រឿង​ រថយន្ត​ធុន​តូច​ ចំនួន​៣​គ្រឿង​,​ រថយន្ត​ធុន​ធំ​ ១​គ្រឿង​ និង​អ្នកថ្មើជើងម្នាក់​។​

​ប្រភព​ព័​ត៍​មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​​ល្បឿន​៣​លើក​ (​ស្លាប់​ម្នាក់​),​ មិន​គោរពសិទ្ធ២​លើក​,​ ប្រជែង​១លើក​បត់គ្រោះថ្នាក់១លើក,ងងុយដេក១លើក, និងស្រវឹង១លើក៕