(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានរាជានុញ្ញាតឲ្យឧកញ៉ា ហុង ពីវ នាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី និងក្រុមគ្រួសារ ចូលក្រាបថ្វាយបង្គំគាល់ នៅថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ វេលាម៉ោង ១១៖០០នាទីព្រឹក ដើម្បីថ្វាយតង្វាយថវិកា ចំនួន ១០ម៉ឺនដុល្លារ និងអង្ករ ១០០តោន នៅព្រះបរមរាជវាំង។

សូមជំរាបថា កន្លងមកដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងធនាគារអភិវឌ្ឍន៍ជនបទ និងដើម្បីជួយលើកកំពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរឧកញ៉ា ហុង ពីវ ប្រកាសទិញអង្ករ ៣៨០តោន តបតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងបុគ្គលិកកម្មករ។

អ្នកឧកញ៉ា ហុង ពីវ ក្លាយជាអ្នកប្រកាសទិញអង្ករច្រើនជាងគេរហូតដល់ ៣៨០តោន (តម្លៃជាង ២០ម៉ឺនដុល្លារ) តបតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងបុគ្គលិកកម្មករ៕