(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅរយៈពេល៤ថ្ងៃដំបូង ខែតុលា ចាប់ពីថ្ងៃទី១ ដល់៤ ខែតុលា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង៦០លើកស្លាប់មនុស្ស ២១នាក់ និង១៥០នាក់់រងរបួស ក្នុងនោះ៩៤នាក់របួសធ្ងន់ និង៥៦នាក់ រងរបួសស្រាល។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ រួមមានបើកល្បឿនលឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ងងុយដេក និងកត្តាយានយន្តជាដើម ដែលបង្កឲ្យខូចខាតយានយន្ត ១០០គ្រឿង ក្នុងម៉ូតូ៧៨គ្រឿង រថយន្តតូច២០គ្រឿង និងរថយន្តធំ២គ្រឿង។

ខេត្តដែលមានគ្រោះថ្នាក់ច្រើនជាងគេរួមមាន ខេត្តព្រៃវែង ខេត្តតាកែវ ភ្នំពេញ កណ្តាល កំពង់ស្ពឺ ព្រះវិហារ កំពត ស្វាយរៀង និងបន្ទាយមានជ័យ៕