(ស៊ុយអែត)៖ ពានរង្វាន់ណូបែលផ្នែករូបវិទ្យាមួយ ត្រូវបានប្រគល់ជូនដល់ក្រុមអ្នកវិទ្យាសាស្ត្របីរូប គឺលោក David Thouless, លោក Duncan Haldane, និងលោក Michael Kosterlitz ដោយសារតែអ្នកទាំងបី បានសម្រេចលទ្ធផលការងារដ៏កម្រមិនធ្លាប់មាន ដែលអាចបម្រើជា ផលប្រយោជន៍ដល់វិស័យអប់រំរបស់ប្រទេសជាតិ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន The Guardian នាល្ងាចថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០១៦។

អ្នកវិទ្យាសាស្ត្រទាំងបីខាងលើនេះ បានទទួលរង្វាន់ជាថវិកា ៨លានក្រូណាស៊ុយអែត ស្មើនឹងជិត ១លានដុល្លារសហរដ្ឋអាមេរិក ក្រោយពីបណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសស៊ុយអែត ស្ថិតនៅក្នុង ទីក្រុង Stockholm បានប្រកាសថាអ្នកទាំងបី បានទទួលពានរង្វាន់ណូបែល នៅថ្ងៃអង្គារ នេះតែម្តង។

គួរបញ្ជាក់ថា បុរសទាំងបីរូប ត្រូវបានគណកម្មការវាយតម្លៃខ្ពស់ទៅលើការបង្កើតទ្រឹស្តីរបស់ពួកគេ ទៅលើ «តំណាក់កាលនៃការផ្លាស់ប្តូរផ្នែកភូមិសាស្ត្រ និង តំណាក់កាលនៃការវិវឌ្ឍន៍របស់បញ្ហា»៕