(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានបង្ហាញតម្លៃប្រេងឥន្ធនៈថ្មី ដែលត្រូវលក់នៅតាមស្ថានីយនានា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។

យោងតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា តម្លៃសាំងធម្មតាមានតម្លៃ ៣,៤០០រៀលក្នុង ១លីត្រ សាំងស៊ុបពែរ ៣,៤៥០រៀលក្នុង ១លីត្រ និង សាំងម៉ាស៊ូតថ្លៃ ៣,០៥០រៀល ក្នុង១លីត្រ៕