(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងទៅចុះឈ្មោះបោះឆ្នោត នៅម៉ោង១០៖០០ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ បន្ទាប់ពីសំងំនៅទីស្នាក់ការអស់រយៈពេលជាង៤ខែ។

ទោះជាយ៉ាងណាគណបក្សប្រឆាំងនេះ មិនបានបញ្ជាក់ច្បាស់ថា លោក កឹម សុខា នឹងទៅចុះឈ្មោះបោះឆ្នោត នៅទីតាំងណានៅឡើយទេ ខណៈដែល លោកជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។

សូមបញ្ជាក់ថា លោក កឹម សុខា បានសំងំនៅទីស្នាក់ការបក្ស អស់រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦មក បន្ទាប់ពីតុលាការមានចំណាត់ការ លើលោកជុំវិញករណី​មិនចូលខ្លួនធ្វើជាសាក្សី នៅក្នុងរឿងសញ្ចារកម្ម៕

ខាងក្រោមនេះ​ ជាសេចក្តីប្រកាសរបស់គណបក្សសង្រ្គោះជាតិ៖